
ភាគទី២ មហាធម៌បើកបង្រៀន
107 Video Views·Mar 27, 2026
ដោយសារការអនុវត្តន៍ឈីគង់ប្រភេទផ្សេងៗគ្នាបានកើនឡើងយ៉ាងឆាប់រហ័សនៅចន្លោះទសវត្សរ៍ទី ៨០ ដល់ដើមទសវត្សរ៍ទី ៩០ ឈីគង់ក្លែងក្លាយជាច្រើនក៏បានលេចឡើងមកតាម។ អ្នកបួសហាត់ឈីគង់នៅក្នុងប្រទេសចិនបន្តស្វែងរកឈីគង់ពិតប្រាកដើម្បីលើកកម្ពស់សុខភាពរាងកាយនិងផ្លូវចិត្ត និងដើម្បីអាចបួសហាត់ឡើងលើជាន់ថ្នាក់ខ្ពស់។ ព្រឹកមួយនៅទីក្រុងឆាងឈុនបន្ទាប់ពីអ្នកបួសហាត់ឈីគង់ប៉ុន្មាននាក់ហាត់គង់ចប់ ពួកគេផ្ដោះប្ដូរបទពិសោធន៍ជាមួយគ្នា លោកគ្រូម្នាក់ក៏មកក្បែរពួកគាត់ ឆ្លើយសំណួររបស់ពួកគាត់ និងបើកបង្ហាញអត្ថន័យជាន់ជ្រៅរបស់បួសហាត់ឲ្យពួកគាត់។ គាត់ក៏បានបង្ហាញអំពីលំហាត់ឈីគង់មួយរបស់គាត់ដែលពួកគេមិនធ្លាប់ឃើញពីមុនមក នោះគឺលំហាត់ហ្វាលូនគង់ ហើយឈ្មោះរបស់លោកគ្រូនោះគឺ លីហ៊ុងជឺ។
Comments are disabled for this video.
